FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត កា ម៉ាធុល៖ ភាពរឹងមាំរបស់អ៊ីរ៉ង់បច្ចុប្បន្ន បង្ហាញពីការចូលរួមយ៉ាងសំខាន់ពីរុស្ស៊ី និងចិន (Video inside)

09-03-2026 17:04

(ភ្នំពេញ)៖ នៅពេលត្រូវបានចោទសួរតើ រុស្ស៊ីនិងចិន បានធ្វើអ្វីខ្លះដើម្បីជួយដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តភូមិសាស្រ្តនិងសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន បន្ទាប់ពីរងការវាយប្រហារយ៉ាងខ្លាំងក្លាពីអាមេរិកនិងអ៊ីស្រាអែល រហូតដល់ស្លាប់មេដឹកនាំកំពូលនោះ? លោកបណ្ឌិត កា ម៉ាធុល បានឆ្លើយយ៉ាងខ្លីថា ភាពរឹងមាំ របស់អ៊ីរ៉ង់ ទាំងយោធានិងនយោបាយនៅពេលនេះ បានបង្ហាញពីការចូលរួមយ៉ាងសំខាន់ពីរុស្ស៊ីនិងចិន ជាសម្ព័ន្ធជាង២០ឆ្នាំកន្លងមកនេះ។

រឹងមាំ ព្រោះអាមេរិកមិនអាចកម្ទេចរបបដឹកនាំឥស្លាមបានតាមការគ្រោងទុករបស់ខ្លួន បើទោះជាបានសម្លាប់មេដឹកនាំកំពូលហើយ ក៏នៅតែមានមេដឹកនាំឥស្លាមថ្មីចេញមកដដែល ហើយបើទោះជាអាមេរិកនិងអ៊ីស្រាអែល វាយសង្រ្គប់យ៉ាងខ្លាំងក្លានៅក្នុងរយៈពេល១សប្ដាហ៍ដំបូង ក៏ស្ថានភាពកងទ័ព និងអាវុធរបស់អ៊ីរ៉ង់ នៅតែអាចបន្តទប់ទល់ និងវាយបកទៅអាមេរិក និងអ៊ីស្រាអែលបាននៅឡើយ។ ហើយបានប្រកាសថាអាំចទប់ទល់អាមេរិករហូតដល់ទៅ៦ខែទៅមុខទៀតឯណោះ។ នេះហើយជាភាពរឹងមាំដោយខ្លួនឯង ដែលរុស្ស៊ីនិងចិន ចង់ឲ្យអ៊ីរ៉ង់មានសម្រាប់ការពារខ្លួនឯង។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖