លោកបណ្ឌិត ញិល រដ្ឋា៖ ការវាយប្រហារអ៊ីរ៉ង់នៅពេលនេះ បង្ហាញពីភាពបរាជ័យរបស់អាមេរិក ក្នុងការកម្ទេចរោងចក្រនុយក្លេអ៊ែអ៊ីរ៉ង់ កាលពីពាក់កណ្ដាលឆ្នាំ២០២៥កន្លងទៅ (Video inside)
09-03-2026 16:58
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារអ៊ីរ៉ង់នៅពេលនេះ អាចបង្ហាញពីភាពបរាជ័យរបស់អាមេរិក ក្នុងការកម្ទេចរោងចក្រនុយក្លេអ៊ែអ៊ីរ៉ង់ កាលពីពាក់កណ្ដាលឆ្នាំ២០២៥កន្លងទៅ ដែលគ្រានោះអាមេរិក ធ្លាប់បានប្រកាសពីភាពជោគជ័យក្នុងប្រតិបត្តិការដែលចំណាយប្រាក់អាមេរិក រាប់ពានលានដុល្លារនាគ្រានោះ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖













