FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកលេងព្យាណូដ៏ល្បីលើពិភពលោក និងព្រះនាង នរោត្តម ជេនណា រួមគ្នាប្រគំតន្ត្រីរៃអង្គាសថវិកាដើម្បីសប្បុរសធម៌

09-03-2026 15:01

(ភ្នំពេញ)៖ អ្នកលេងព្យាណូដ៏ល្បីរបស់ពិភពលោក លោក Julian Gargiulo និងព្រះនាង នរោត្តម ជេនណា ដែលជាតារាចម្រៀងដ៏មាន​ប្រជា​ប្រិយរបស់កម្ពុជា នឹងសម្តែងរួមគ្នា រៃអង្គាសថវិកា ដើម្បីសប្បុ​រស​ធម៌។

លោក Julian Gargiulo ជាអ្នកលេងព្យាណូ និងជាអ្នកនិពន្ធបទ​ភ្លេង​ជន​ជាតិអ៊ីតាលី-អាមេរិក ដែលបានធ្វើដំណើរជុំវិញពិភពលោក។ តាម​រយៈ​ការសម្តែងរបស់លោក លោក Julian Gargiulo ទទួលបានការ​ចូល​ទស្សនារាប់លានដង។ លោកធ្លាប់បានថតសំឡេងវីយូឡុង​សូណាតា​របស់គាត់ជាមួយ María Dueñas សម្រាប់ក្រុមហ៊ុនតន្ត្រីអាល្លឺម៉ង់ Deutsche Grammophon ថែមទៀតផង។

ការសម្តែងរួមគ្នារវាងលោក Julian Gargiulo និងព្រះនាង នរោត្តម ជេណា នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅសាល​មហោ​ស្រព​កោះ​ពេជ្រ វេលាម៉ោង ៦៖៣០នាទីល្ងាច។

ថវិការកបានពីការសម្តែងនេះ នឹងត្រូវបរិច្ចាគដើម្បីគាំទ្រដល់ការអប់រំ​របស់​សិស្សានុសិស្សនៃសាលាមិត្តភាពកម្ពុជា-ជប៉ុន និង IL NODO។

ការទិញសំបុត្ររបស់អស់លោកអ្នកចូលរួមទស្សនាការសម្តែងនេះ ជាការរួមចំណែកផ្តល់ពន្លឺត្រចះត្រចង់ដល់សិស្សកម្ពុជា៕