កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមីនា៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១០នាក់
07-03-2026 18:32
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ឃាត់ខ្លួនជនសង្ស័យ១០នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៣ករណី ឃាត់ខ្លួន៤នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន២នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៦០ករណី ឃាត់ខ្លួន៣៦៨០នាក់ (ស្រី២៤៧នាក់)៕
