FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៧ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

07-03-2026 16:18

(ភ្នំពេញ)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ សម្របសម្រួលដោយឯកឧត្តម MIN BYONGJANG ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងមូលនិធិចែ ករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលអំណោយមនុស្សធម៌លើកទី១៧ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharin g (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយព្រឹទ្ធសភានៃកម្ពុជា ជាមួយមូលនិធិចែ ករំលែកសង្គ្រោះ ជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា។

អំណោយមនុស្សធម៌លើកទី១៧ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ១,៧០១,១១៤.២៨ ដុល្លារអាមេរិក ផ្តល់ជូនមកព្រឹទ្ធសភានាពេលនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ឱ្យមានភាពល្អប្រើសើរឡើង ។

សូមបញ្ជាក់ថា មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានសហការអង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយ មជ្ឈមណ្ឌលព្យាបាល សរសឆ្អឹងខ្នង ស្ប៉ាញ សេនធ័រ SPINE CENTER , មជ្ឈមណ្ឌល PGCT (Phnom Penh–Gyeongbuk Culture Tourism and Trade Promotion Center), World-OKTA Phnom Penh, KB DAEHAN SPECIALIZED BANK PLC, C.K. Law Firm, One Asia Law Firm, Technology Maintenance Company (GCTMC) និង NEXTGEN LEADERS NETWOR និងស្ថាបនិក E-SCHOOL CAMBODIA បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈជួយសង្គ្រោះផ្សេងៗ មកព្រឹទ្ធសភាកម្ពុជា ហើយព្រឹទ្ធសភាបាននាំយកអំណោយមនុស្សធម៌ទាំងអស់ទៅចែកជូនបន្តដល់មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងអាជ្ញាធររាជធានី ខេត្ត ប្រជាជនភៀសសឹក ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

សូមរំលឹកថា គណៈកម្មការទី១០ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (GLS) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រគល់ និងទទួលអំណោយមនុស្សធម៌សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារអាមេរិក នៅឆ្នាំ២០២២។

ដោយមើលឃើញពីប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព គណៈកម្មការទី១០ ដឹកនាំដោយលោក ម៉ម ប៊ុននាង និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដឹកនាំ ដោយលោក JUNGNAM KIM បានចុះអនុស្សរណៈជាលើកទី២ ក្នុងគោលបំណងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ០៥ឆ្នាំបន្ថែមទៀត ដែលមានទឹកប្រាក់កើនឡើងសរុបចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក (២០២៥-២០២៩)។

កិច្ចសហការរវាងគណៈកម្មការទី១០នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគំរូដ៏សំខាន់នៃសាមគ្គីភាព និងមិត្តភាព រវាងសង្គមស៊ីវិលនៃសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលមានការរំពឹងថា នឹងបន្តមានការសហការ និងការគាំទ្រនាពេលអនាគតកាន់តែប្រសើរឡើងថែមទៀត៕