FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ ចេញដីកាឃុំខ្លួនជនដៃដល់ ដែលកាប់ប្រហារគ្មានញញើតដៃបណ្ដាលឲ្យគូទំនាស់ ២នាក់រងរបួសធ្ងន់ នៅខណ្ឌច្បារអំពៅ

01-03-2026 16:39

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ បានចេញដីការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ាក់ វណ្ណៈ ហៅ រ៉េ ទៅមណ្ឌលអប់រំកែប្រែទី១ ដើម្បីអនុវត្តន៍ទោសតាមច្បាប់ ក្រោយជននេះបានកាប់ប្រហារគូទំនាស់ ២នាក់ឱ្យរងរបួស នៅចំណុចមុខផ្សារទំនើបអាសុី ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

សូមបញ្ជាក់ដែរថា ជនត្រូវចោទឈ្មោះ ម៉ាក់ វណ្ណៈ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕