FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសជនជាតិចិនម្នាក់ បម្រុងធ្វើអត្តឃាតលោតពីលើអាគារខុនដូ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ជួយសង្គ្រោះទាន់ពេល

01-03-2026 15:54

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាពបម្រុងលោតចុះពីលើអាគារជាន់ទី០១ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចអគារខុនដូ Time Square 3 ភូមិ៧ ផ្លូវលេខ៣១៧ កែង៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអន្តរាមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការអន្តរាគមន៍ភ្លាមៗ ជួយសង្គ្រោះបុរសជនជាតិចិនបែកថ្នាំខាងលើមាន ឈ្មោះ FU FAN ភេទប្រុស អាយុ៣១ឆ្នាំ រួមនិងថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុញៀននៅលើដងខ្លួន ចំនួន០៣គ្រាប់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕