នរគរបាលបង្រ្កាបបានជនសង្ស័យ ១នាក់ ក្នុងចំណោមបក្ខពួក ២នាក់ទៀត ដែលបានវាយប្លន់យកទូរស័ព្ទដៃ ជនរងគ្រោះ នៅសង្កាត់ស្រះចក
01-03-2026 13:43
(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះ ចកសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួក ០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកដុំថ្មវាយជនរងគ្រោៈបណ្តាលឲ្យបែកក្បាលរួចយកទូរស័ព្ទ) ផ្តេីមចេញពីទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង០៣៖ ៤០នាទីយប់ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វារ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍នេះបង្កឡេីងដោយជនសង្ស័យចំនួន០២នាក់មានទំនាស់ពាក្យសម្តីគ្នា រហូតបង្កជាអំពេីហឹង្សាលេីជនរងគ្រោះឈ្មោះ សួន ស៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វេីសកម្មភាពរួចក៏បានយកទូរស័ព្ទជនរងគ្រោះទៅបាត់ថែមទៀតផង ។
ក្រោយពីទទួលពត៌មាននេៈភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ និងបន្តដាក់ចេញវិធានការណ៍ស្រាវជ្រាវរហូតដល់វេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃដដែល ក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ និងធ្វេីការបង្ក្រាបឃាត់ខ្លួនបានចំនួន០១នាក់ ឈ្មោះពៅ ដារ៉ា អាយុ ៣៨ឆ្នាំ គ្មានមុខរបរប និងស្នាក់នៅមិនពិតប្រាកដ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
សមត្ថកិច្ចកំពុងបន្តធ្វេីការស្រាវជ្រាវស្វែងរកបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់បន្ត៕


