FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុននាំចូលធ្យូងថ្ម អះអាងថា ក្រុមហ៊ុនខ្លួននាំធ្យូងថ្មពីឥណ្ឌូនេស៊ី មិនមែននាំពីថៃនោះឡើយ

01-03-2026 12:51

(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៤រួមមាន ក្រុមហ៊ុន Cambodian Energy Limited, ក្រុមហ៊ុន Cambodian Energy II Co., Ltd, ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co., Ltd និងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ដែលជាក្រុមហ៊ុននាំចូលធ្យូងថ្ម មកបំពេញតម្រូវការប្រើប្រាស់នៅកម្ពុជា បានអះអាងថា ក្រុមហ៊ុនខ្លួននាំធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ី មិនមែននាំពីថៃនោះឡើយ។

ការចេញមកបញ្ជាក់របស់ក្រុមហ៊ុន បន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គមថា ក្រុមហ៊ុននាំធ្យូងថ្មពីប្រទេសថៃ។

តាមរយៈលិខិតបំភ្លឺនៅថ្ងៃទី២៨ ខែកុម្ភៈ ក្រុមហ៊ុន បានអះអាងដូច្នេះ «ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងធ្យូងថ្មដឹកដោយកប៉ាល់ថៃ ប៉ុន្តែការពិតក្រុមហ៊ុនយើងខ្ញុំបានបញ្ជាទិញ និងនាំចូលធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ី ហើយក៏ពុំដែលមានកប៉ាល់ថៃដឹកជញ្ជូនធ្យូងថ្ម ឱ្យក្រុមហ៊ុនយើងខ្ញុំដែរ។ រាល់ការដឹកជញ្ជូនតាមជើងនីមួយៗ សុទ្ធតែមានឯកសារផ្លូវការរបស់កប៉ាល់នាំចូលត្រឹមតូវស្របតាមច្បាប់នៃពះរាជាណាច្រកកម្ពុជា»