FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាធ្វើឱ្យទឹកដីកោះរ៉ុង ត្រូវតែគ្មានកាស៊ីណូ គ្មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាដាច់ខាត

01-03-2026 10:59

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្តេជ្ញាឱ្យទឹកដីកោះរ៉ុង ត្រូវតែគ្មានកាស៊ីណូ គ្មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាដាច់ខាត និងរក្សាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព រួមទាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ជាមូលដ្ឋានគ្រឹះនៃការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ម៉ាង ស៊ីណេត បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ នាឱកាសលោកបើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខនៅក្រុងកោះរ៉ុង។

ក្នុងឱកាសនេះអភិបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយសភាពការណ៍ចាំបាច់មួយចំនួន ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហាមដាត់ខាតមិនឱ្យមានបើកកាស៊ីណូ បង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើស ONLINE SCAMS និងពង្រឹងកិច្ចការងារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសចូលរួមការពារថែរក្សាអនាម័យបរិស្ថាន ឆ្នេរសមុទ្រ ឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត ក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕