FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសកម្ពុជា៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ, សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា

01-03-2026 09:56

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាង កំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព។

មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយ ពលរដ្ឋកម្ពុជាទាំងអស់ ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពរបស់ខ្លួន៕