សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត! គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបួស៧នាក់
01-03-2026 07:21
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ មានតែអ្នករបួស៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕
