FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារឱ្យចុះសួរសុខទុក្ខវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខចំនួន២នាក់

28-02-2026 11:17

(កំពង់ស្ពឺ)៖ ដោយទទួលបានការការអនុញ្ញាតពីឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, លោកវរសេនីយ៍ឯក ភូ ឌីសាឌីន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពលោកវរសេនីយ៍ត្រី ប៉ិច អាង ភេទប្រុស អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានបន្តចុះសួរសុខទុក្ខវីរកងទ័ពលោកពលបាលឯក ម៉ម ធឿន ភេទប្រុស អង្គភាព កងពលតូចអន្តរាគមន៍លេខ១ វីរកងទ័ពឈរជើងសមរភូមិជួរមុខទិសតាថាវ ខេត្តព្រះវិហារ។

ក្រៅពីសួរសុខទុក្ខ លោកវរសេនីយ៍ឯក ភូឌី សាឌីន ក៏បាននាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួនជូនដល់គាត់និងគ្រួសារផងដែរ ក្នុងនោះរួមមាន៖ ថវិកា ២០០,០០០រៀល អង្ករ, ៣បាវ, មី ៣កេស, ទឹកសុទ្ធ ៣កេស, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរ។

លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ក៏បានពាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងពាក្យជូនពរដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនៅសមរភូមិមុខ សូមឱ្យមានសុខភាពល្អ សុវត្ថិភាពគ្រប់ៗគ្នា៕