FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh AI បញ្ចេញមុខងារឆ្លាតវៃ «EV Zone» ស្វែងរកស្ថានីយសាកថ្មរថយន្តអគ្គិសនីជិតបំផុត ជាង២០០ទីតាំងទូទាំងប្រទេស

27-02-2026 20:32

(ភ្នំពេញ)៖ ខណៈការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា កម្មវិធី Fresh AI បានបង្កើត និងដាក់ឲ្យប្រើប្រាស់មុខងារថ្មីឈ្មោះ «EV Zone» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបើកបររថយន្តអគ្គិសនី។

មុខងារ «EV Zone» អាចបង្ហាញទីតាំងស្ថានីយសាកថ្ម EV ដែលនៅជិតអ្នកបំផុត ដោយបង្ហាញចម្ងាយជាគីឡូម៉ែត្រយ៉ាងច្បាស់ និងត្រឹមត្រូវ។ បច្ចុប្បន្ន មានស្ថានីយសាកថ្មជាង ២០០ទីតាំង ទូទាំងប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងប្រព័ន្ធ។ ជាពិសេស អ្នកប្រើប្រាស់អាចចុចភ្ជាប់ទៅកាន់ Google Maps បានភ្លាមៗ ដើម្បីមើលផ្លូវ និងធ្វើដំណើរទៅកាន់ទីតាំងសាកថ្មបានយ៉ាងងាយស្រួល។

មុខងារថ្មីនេះ បង្ហាញពីការបន្តអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ Fresh AI ក្នុងការគាំទ្រការធ្វើដំណើរបៃតង និងជួយលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា៕

Please Download App: https://freshai.com.kh/download