Fresh News ទទួលបណ្ណសរសើរពីក្រសួងការងារ ក្រោយចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
27-02-2026 17:57
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់បណ្ណសរសើរដល់បណ្តាញព័ត៌មាន Fresh News ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមក។
ការប្រគល់បណ្ណសរសើរនេះ បានធ្វើឡើងក្នុងឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្នុងបរិយាកាសនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គភាពព័ត៌មាន Fresh News ចំពោះការលះបង់កម្លាំងកាយចិត្ត និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការផ្សព្វផ្សាយពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស ការជំរុញផ្សព្វផ្សាយអំពីឱកាសការងារសម្រាប់ពលករមកពីប្រទេសថៃ កន្លងមក៕










