ករណីក្មេងទំនើងកាប់ប្រហារបណ្ដាលឲ្យគូទំនាស់ពីរនាក់រងរបួស នៅខណ្ឌច្បារអំពៅ ជនដៃដល់ម្នាក់ត្រូវកម្លាំងនគរបាលចាប់ខ្លួន (Video inside)
27-02-2026 16:19
(ភ្នំពេញ)៖ ករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យគូទំនាស់២នាក់រងរបួស នៅចំណុចមុខផ្សារទំនើបអាសុី ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនបានហើយ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនដៃដល់ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ជនដៃដល់ឈ្មោះ ម៉ាក់ វណ្ណៈ អាយុ១៧ឆ្នាំ មុខរបរជាងដេគ័រ
ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះឈ្មោះ អុិត ភារម្យ អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ និងឈ្មោះ វ៉ន ជីវ័ន្ដ អាយុ១៦ឆ្នាំ មុខរបរលក់ដូរ។
បច្ចុប្បន្នជនសង្ស័យការិយាល័យកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
ទន្សនាវិដអូ៖ https://t.me/freshnewsasia/274811



