ក្រោមការយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានកែរប្រែវាសនាក្មេងស្រីម្នាក់ ដែលមានក្តីសុបិនតូចមួយ អាចឈានជើងទៅសិក្សានៅក្រៅប្រទេសបាន (Video inside)
27-02-2026 16:11
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ដោយក្តីអាណិតស្រឡាញ់ ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា បានជួយកែរប្រែវាសនារបស់យុវតី សាយ សុគន្ធអាលីហ្សា សមាជិកាសកម្មនៃសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខាខេត្តកំពត ពីក្មេងស្រីម្នាក់ដែលមានក្តីសុបិនតូចមួយ រួមជាមួយភាពអត់ធ្មត់ និងក្តីសង្ឃឹមដែលមិនបោះបង់ អាចឈានជើងចេញទៅសិក្សានៅប្រទេសក្រៅប្រទេស ដោយបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ផ្នែកវេជ្ជសាស្ត្រ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់យុវតី សាយ សុគន្ធអាលីហ្សា៖
