FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកផ្តល់សេវាកម្មបញ្ចូលថាមពលលើកស្លាក «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី» នៅតាមស្ថានីយទូទាំងប្រទេស

27-02-2026 15:45

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងពីការលើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី» នៅតាមស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។

យោងតាមសេចក្ដីជូនដំណឹងខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា នៅមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយចំនួនពុំមានលើក ស្លាកបង្ហាញអត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី កំពុងអនុវត្ត សម្រាប់ជាព័ត៌មានជូនដល់អតិថិជននៅឡើយ។

អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ត អគ្គិសនីទាំងអស់លើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនីកំពុងអនុវត្ត» នៅគ្រប់ស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាអគ្គិសនីកម្ពុជា៖