FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកសាស្ត្រាចារ្យ សុខ សូត្រ៖ «ការអប់រំពេញមួយជីវិត» គឺផ្ដើមចេញពីមាតាបិតា ឬអាណាព្យាបាល (Video inside)

27-02-2026 14:43

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ សុខ សូត្រ ព្រឹទ្ធបុរស មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា «ការសិក្សាពេញមួយជីវិត» គឺផ្ដើមចេញពីមាតាបិតា ឬអាណាព្យាបាល។

ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកម្មវិធិកិច្ចសម្ភាសពិសេសរបស់ទូរទស្សន៍ហ្វ្រេសញ៉ូស ទាក់ទងនឹងប្រធានបទ «ការអប់រំយុវជន ក្នុងសម័យឌីជីថល»

លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា «ការអប់រំពេញមួយជីវិត» គឺសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ហើយការដឹងពីរបៀបនៅក្នុងការរៀនរឹតតែសំខាន់។ លោក មើលឃើញថា ការបង្កើតទម្លាប់នៃការរៀន គឺផ្ដើមចេញពីមាតាបិតា ឬអាណាព្យាបាលមុនបង្អស់ ប្រសិនជាឪពុកម្ដាយ មិនបានជួយបង្រៀនពីក្នុងផ្ទះទៅនោះទេ ក៏ពិបាកបង្កើតទម្លាប់នេះផងដែរ៕

សូមស្ដាប់ការលើកឡើងរបស់លោកសាស្ត្រាចារ្យ សុខ សូត្រ ដូចតទៅ៖