លោក អៀប សុធានី៖ បច្ចេកវិទ្យាសិប្បនិម្មិត គ្រាន់តែជាជំនួយស្មារតីបន្ថែម មិនមែនជាកន្លែងផលិតឯកសារឱ្យយើងនោះទេ (Video inside)
27-02-2026 14:36
(ភ្នំពេញ)៖ លោក អៀប សុធានី គ្រូឧទ្ទេសផ្នែកនីតិសាស្ត្រ បានមានប្រសាសន៍ថាបច្ចេកវិទ្យាសិប្បនិម្មិត គ្រាន់តែជាជំនួយស្មារតីបន្ថែម មិនមែនជាកន្លែងផលិតឯកសារឱ្យយើងនោះទេ។
ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកម្មវិធិកិច្ចសម្ភាសពិសេសរបស់ទូរទស្សន៍ហ្វ្រេសញ៉ូស ទាក់ទងនឹងប្រធានបទ «ការអប់រំយុវជន ក្នុងសម័យឌីជីថល»។
លោក បានមានប្រសាសន៍ថា ឥឡូវនេះភាពសម្បូរបែប គ្រាន់តែលោកគ្រូអ្នកគ្រូប្រាប់ជាមគ្គុទេសន៍ណែនាំបន្ដិចទៅ និស្សិតអាចទៅរកព័ត៌មានទាំងអស់ហ្នឹង។ ក៏ប៉ុន្តែព័ត៌មានទាំងអស់នេះ ក៏មានគុណវិបត្តិផងដែរ ប្រសិនណានិស្សិតមិនបានវិភាគគ្រប់ជ្រុងជ្រោយលើប្រភពព័ត៌មាន៕
សូមស្ដាប់ការលើកឡើងរបស់លោក អៀប សុធានី ដូចតទៅ៖
