លោកសាស្ត្រចារ្យ សុខ សូត្រ៖ ការវិវត្តលឿនរហ័សនៃបច្ចេកវិទ្យា បាននិងកំពុងគំរាមកំហែងដល់ការសិក្សារបស់យុវជន និងអាជីពជាគ្រូបង្រៀន (Video inside)
27-02-2026 14:31
(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសពិសេសរបស់ទូរទស្សន៍ហ្វ្រេសញ៉ូស លោកសាស្ត្រាចារ្យ សុខ សូត្រ ព្រឹទ្ធបុរស មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថាការវិវត្តលឿនរហ័សនៃបច្ចេកវិទ្យា បាននិងកំពុងគំរាមកំហែងដល់ការសិក្សារបស់យុវជន និងអាជីពជាគ្រូបង្រៀន។
លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា យុវជនសម័យថ្មី ភាគច្រើនមិនទាន់បានប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅនោះទេ ដែលនេះងាយនៅក្នុងការធ្លាក់ចូលគ្រោះថ្នាក់បង្កដោយបច្ចេកវិទ្យាទំនើប។ លោក ក៏បានលើកឡើងពីករណីថ្មីៗដែលសិស្សមួយក្រុមបង្កើតគ្រុបឆាត ដើម្បីជេរប្រមាថដល់លោកគ្រូអ្នកគ្រូ ដែលបង្ហាញពីការគំរាមដល់អាជីពជាគ្រូបង្រៀនផងដែរ៕
សូមស្ដាប់ការលើកឡើងរបស់លោកសាស្ត្រាចារ្យ សុខ សូត្រ ដូចតទៅ៖
