FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមបណ្តាញកសិករតេជោ ជួបប្រជុំជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ, បណ្ឌិត កៅ ថាច ណែនាំឲ្យពង្រឹងរចនាសម្ព័ន្ធ

27-02-2026 14:11

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាជិកក្រុមការងារចំពោះកិច្ច ក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ នៃសមាគមបណ្តាញកសិករតេជោ លើកទី២ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យចិញ្ចឹមសត្វផ្នែកគោក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាន ក្រុមការងារចំពោះកិច្ច ក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោ ព្រមទាំងសមាជិកសមាជិកា សរុបប្រមាណ១២នាក់។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងពេញចិត្ត ចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារចំពោះកិច្ច ក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោរបស់សមាគមបណ្តាញកសិករតេជោ។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត កៅ ថាច បានណែនាំក្រុមការងារចំពោះកិច្ចនេះ រៀបចំពង្រឹងរចនាសម្ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ត ដើម្បីក្លាយជាកម្លាំង ចលករដ៏សំខាន់ របស់សមាគមបណ្តាញកសិករតេជោ ក្នុងការបង្កើនសមាជិកភាពប្រកបដោយបរិយាបន្ន និងជួយគាំទ្រដល់បងប្អូនប្រជាកសិករចិញ្ចឹមគោ ទទួលបានផលប្រយោជន៍ តាមរយៈការទទួលបានទាំងព័ត៌មានទីផ្សារ និងព័ត៌មានហិរញ្ញវត្ថុ។ ជាពិសេស ការជួយឱ្យវិស័យចញ្ចឹមគោយកសាច់ មានការរីកចម្រើនប្រកបដោយចីរភាព ក្នុងគោលដៅចង់ឱ្យ អ្នកទទួលទានចុងក្រោយ ទទួលបានសាច់គោដែលមានគុណភាព មានតម្លៃសមរម្យ និងស្ថិរភាព។

នៃកិច្ចប្រជុំ អង្គប្រជុំ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្ម និងសកម្មភាពនានារបស់សមាគមបណ្តាញកសិករតេជោ នឹងជួយចូលរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ៕