FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ការបង្កើតរោងចក្រប្រេងឆាចេញជារូបរាង ត្រូវការផ្ទៃដី ៣ម៉ឺនហិកតា ប្រសិនបើមិនបានគ្រប់ចំនួនទេ ត្រូវតែនាំប្រេងឆៅ មកពីបរទេសបន្ថែម

27-02-2026 11:39

(ព្រះសីហនុ)៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថា ការបង្កើតរោងចក្រប្រេងឆាចេញជារូបរាង ត្រូវការផ្ទៃដី ៣ម៉ឺនហិកតា ដើម្បីដាំដូងប្រេងឱ្យចេញជាប្រេងឆៅ យកមកផលិតទៅជាប្រេងឆា ប្រសិនបើមិនបានចំនួន ៣ម៉ឺនហិកតានោះទេ បើយើងផលិតទៅជាប្រេងឆា ទាល់តែនាំប្រេងឆៅ មកពីបរទេសបន្ថែមទៀត។

ការអំពាវនាវបែបនេះ របស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកកាសែតកម្ពុជា នៅក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ក្រុមហ៊ុន វិនិយោគទុនដំណាំដូងប្រេង និងតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង (កែវផុស) ដែលស្ថិតនៅខេត្ដព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថា យើងមិនមានសង្ឃឹមនិងដាំដូងប្រេងឱ្យដល់៣ម៉ឺនហិកតានោះទេ ព្រោះសព្វថ្ងៃទើបតែមានដីដាំដូងប្រេង ១៦០០០ហិកតាប៉ុណ្ណោះ។ ហើយការដាំដូងប្រេងក្រៅពី ខេត្ដកែប, កំពត, កំពង់សោម និងកោះកុង បើទឹកភ្លៀងតិច២០០០ សូមកុំដាំដូងប្រេង៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖