FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ស្នើសហព័ន្ធកីឡាប្រដាល់គុណខ្មែរ លុបសេចក្តីជូនដំណឹងដែលហាមកីឡាករត្រកូល «អេ» ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ ដោយរង់ចាំដោះស្រាយក្រោយប្រកួតនៅក្រៅប្រទេសរួច (Video inside)

27-02-2026 11:02

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ននេះ បានចេញសារតាមបណ្តាញសង្គម ដោយស្នើសហព័ន្ធកីឡាប្រដាល់គុណខ្មែរ លុបសេចក្តីជូនដំណឹងដែលហាមកីឡាករត្រកូល «អេ» ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ ដោយរង់ចាំដោះស្រាយក្រោយប្រកួតនៅក្រៅប្រទេសរួច។

តាមបណ្តាញសង្គម សម្តេចបានរៀបរាប់ថា៖

«ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។

ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការ
ងារផ្ទៃក្នុងសហព័ន្ធផង។ ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូបនិងគណៈប្រតិភូវិល ចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសអំពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ សម្រាប់កីឡាករ ២រូប ក្រោមហេតុផលថាជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ កីឡាករទាំងពីររូបនោះរួមមាន៖
១- អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង កីឡាករគុនខ្មែរ
២- នាយឯក អេ អាំម៉ារីនភូថងកីឡាករគុនខ្មែរ៕