FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌ ទាត់ចោលការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា

27-02-2026 09:34

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕