FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៦នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ដោយសាររថយន្តកុងតឺន័ បុករះនៅចំណុច មុខរ៉ារថភ្លើង ក្រុងព្រះសីហនុ

26-02-2026 22:39

(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបង្ករឡើងដោយរថយន្តកុងតឺន័បុករះនៅចំណុច មុខរ៉ា រថភ្លើង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុភ្លាមៗ, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ស កក្ដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកម្លាំង និងមានចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក ចុះទៅគោលដៅគ្រោះថ្នាក់ចរាចរណ៍ ជួយសង្រ្គោះជនរងគ្រោះថ្នាក់ ត្រួតពិនិត្យ កន្លែង កើតហេតុ សម្របសម្រួលចរាចរណ៍ និងយកវត្ថុតាង ចេញពីកន្លែងកើតហេតុ។

តាមការបញ្ជាក់របស់សមត្ថកិច្ចមូ លហេតុបណ្តាលមកពីចុះចំណោតដាច់ហ្រ្វាំងគ្រប់គ្រងការបើកបរមិនបាន។

ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលឲ្យមនុស្ស៦នាក់ រងបួសធ្ងន់ស្រាល ហើយបច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ៕