FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កប់ និងកិនបំផ្លាញចោលសម្ភារ និងវត្ថុតាងបទល្មើសចំនួន៣៦តោននៅខេត្តកណ្តាល ដែលកម្លាំងនគរបាលបង្ក្រាបបាននាពេលកន្លងទៅ

26-02-2026 21:27

(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ កប់ និងកិនកម្ទេចចោលសម្ភារ និងវត្ថុតាងបទល្មើសប្រមាណជាង ៣៦តោន ដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ចាប់បានជាបន្តបន្ទាប់ប្រមាណជាង ៣ឆ្នាំមកនេះ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ,លោក គួច ចំរើន អភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សម្របសម្រួលដោយតំណាងអយ្យការដែលមានលោក ខា ដែនណា ព្រះរាជអាជ្ញារងផងដែរ បានសម្រេចកប់ និងកិនកម្ទេចចោលសម្ភារ និងវត្ថុតាងបទល្មើសដែលចាប់បានទាំងអស់ ដើម្បីការពារសុខភាពសាធារណៈ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្ដេជ្ញាថា នឹងនៅតែបន្តបង្ក្រាបរាល់ទំនិញមានបញ្ហាទាំងឡាយឲ្យអស់ដូចភ្លៀងរលឹម ព្រោះទំនិញទាំងនេះហើយ ដែលជាអ្នកបង្ករបញ្ហាសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងអនាគត ៕