រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍
26-02-2026 17:51
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍ ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skills Voucher) ក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការចូលរួមនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិទាំងមូល៕










