ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកជាង ១ពាន់នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ពលរដ្ឋភៀសសឹកនៅសល់ជាង ៥ម៉ឺននាក់ (Video inside)
26-02-2026 16:02
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ១ ១៤៩នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានជិត ៦សែននាក់ ស្មើនឹងជាង ៩២ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ៥០ ៤៥៨នាក់ទៀត (ស្រី្ត ២៦ ៣៨១នាក់ និងកុមារ ១៦ ៥០៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ។
ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖

