FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

26-02-2026 15:10

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មអឺរ៉ុបមកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែមីនា ខាងមុខនេះ ដើម្បីចូលជួបសម្តែងការគួរសមជាមួយមន្ដ្រីជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នឹងមានការជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ជាដើម។ ជាមួយគ្នានេះផងដែរ ប្រតិភូគ្រប់គ្រងជាន់ខ្ពស់ជាង៣០រូប ដែលតំណាងឲ្យក្រុមហ៊ុនអឺរ៉ុបជាង ១៥ក្រុមហ៊ុនផ្សេងៗគ្នា ដែលស្ថិតនៅវិស័យដឹកជញ្ជូន ផលិតផលប្រើប្រាស់ ហិរញ្ញវត្ថុ និងអាកាសចរណ៍ នឹងមកកាន់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានឹងផ្តោតលើ ភាពរីកចម្រើនរបស់កម្ពុជា តែខ្លាំងតួនាទីសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់របស់កម្ពុជា សម្រាប់អាជីវកម្មអឺរ៉ុប និងឱកាសក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច អឺរ៉ុប-កម្ពុជា និង អឺរ៉ុប-អាស៊ានទាំងមូល។

លោក នូអែល ន្លេហេន (Noel Clehane) អនុប្រធាន EU-ABC ដែលនឹងដឹកនាំគណៈប្រតិភូ មកប្រទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាជាទីផ្សារកំពុងលេចធ្លោសំខាន់ មួយដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ហើយអាជីវកម្ម អឺរ៉ុបកំពុងចាប់ អារម្មណ៍ស្វែងយល់ពីឱកាស បន្ថែមនៅក្នុងប្រទេសនេះ។ លោកបន្ថែមថា «ពួកយើងរំពឹងថា នឹងពិភាក្សាភាពជាដៃគូ និងវិស័យឯកជនដែលអាចគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហការរវាងរដ្ឋកម្ពុជា»

កម្មវិធីទស្សនកិច្ចក៏មានការជួបជាមួយភាគីពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល និងក្រសួងបរិស្ថានជាដើម។ ការចូលរួម ទាំងនេះនឹងជាវេទិកា សម្រាប់តម្រង់ផលប្រយោជន៍យុទ្ធសាស្ត្រ និងស្វែងរកឱកាស អាជីវកម្មក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាវិស័យស្នួលសម្រាប់ការលូតលា ស់រីកចំរើនយូរអង្វែងរបស់កម្ពុជា។

លោក គ្រីស ហាំក្រី (Chris Humphrey) អគ្គនាយក EU-ABC បានមានប្រសាសន៍ថាទស្សនកិច្ចនេះកើតឡើងនៅពេលសំខាន់មួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម ខណៈពេល ដែលទាំងពីរភាគី អឺរ៉ុប-អាស៊ាន កំពុងពង្រឹងភាពជាដៃគូរយៈពេលវែង ក្នុងបរិបទភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម សកល និងសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរ។ លោកបន្ថែមថា៖ «កម្ពុជាបានធ្វើបានជោគជ័យ គួរឱ្យកត់សម្គាល់ចាប់តាំង ពីការទស្សនកិច្ចចុងក្រោយ របស់ EU-ABC នៅឆ្នាំ ២០២៣ ហើយយើងជឿថា កម្ពុជានឹងបន្តមានតួនាទី សំខាន់ក្នុងការរៀបចំ ទំនាក់ទំនងសេដ្ឋកិច្ច រវាងអឺរ៉ុប និង អាស៊ីអាគ្នេយ៍។»

សូមជម្រាបថា (EU-ABC) ជាស្ថាប័នលើកកម្ពស់គោលនយោបាយ ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយលេខាធិការដ្ឋាន អាស៊ាន និងគណៈកម្មាធិការអឺរ៉ុប ក្រុមប្រឹក្សានេះក្លាយជាតំណាងសំខាន់ សម្រាប់សហគ្រាសអឺរ៉ុបដែល ប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។ ពួកយើងធ្វើការជាប់ស្និទ្ធ ជាមួយរដ្ឋាភិបាល និងអ្នកសម្រេចចិត្ត ដើម្បីរួមចំណែករៀប ចំគោលនយោបាយ បង្កើនការកែច្បាប់ និងបង្កើតបរិយាកាស ឲ្យសមស្របសម្រាប់ អាជីវកម្មអឺរ៉ុបឱ្យរីកចម្រើន ដែលផ្តោតលើ ការលើកកម្ពស់ពាណិជ្ជកម្ម EU-អាស៊ាន។

ដោយមានសមាជិកជាច្រើន នៅជួរមុខក្រុមប្រឹក្សារក្សាទំនាក់ទំនង តាមរយៈក្រុមអភិវឌ្ឍន៍គោលនយោបាយផ្ទាល់ខ្លួន និងឆ្លងវិស័យ រួមទាំង សិរភាព ថាមពល សុខាភិបាល បច្ចេកវិទ្យាឌីជីថល ជាដើម។ អាទិភាពរបស់យើងរួមមានការបង្កើតវេទិកា ជាអ្នកគាំទ្រការសហការរវាងវិស័យរដ្ឋ-ឯកជន B2B និង B2G និងការបង្កើតឱកាសសម្រាប់ភាព ជាដៃគូ ដែលមានខ្លឹមសារជាក់លាក់ដើម្បីជំរុញ ពាណិជ្ជកម្ម និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងពីរ៕