FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»

26-02-2026 14:58

(ភ្នំពេញ)៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank of New York។

ធនាគារលំដាប់ថ្នាក់ពិភពលោកមួយនេះ បានសម្រេចអនុម័ត លើភាពជាដៃគូជាមួយធនាគារ APD ដោយផ្អែកលើភាពជោគជ័យ របស់ធនាគារ APD ផ្ទាល់ ឧត្តមភាព នៃភាពរកស៊ីសុច្ចរិតត្រឹមត្រូវ របស់ភាគហ៊ុននិក និងសម្ព័ន្ធអាជីវកម្មរបស់ខ្លួន​។

យុទ្ធនាការដាក់ប្រាក់បញ្ញើ ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ APD និងធនាគារលំដាប់ថ្នាក់ពិភពលោកមួយនេះ មានសុពលភាពចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ជាមួយការផ្តល់ជូនអត្រាការប្រាក់ពិសេស ៦.៥០%ក្នុងមួយឆ្នាំ។

សូមជម្រាបថា ធនាគារ Bank of New York ដែលហៅកាត់ថា BNY គឺជាធនាគារអន្តរជាតិលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយ នៅសហរដ្ឋអាមេរិក៕