FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង ​ជូនដំណឹងដល់សិស្សនិស្សិតពីអាហារូបករណ៍ចំនួន២១កន្លែង នៅប្រទេសវៀតណាម និងចិន

26-02-2026 14:55

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងដល់សិស្សនិស្សិត ជ្រាបថា​ សម្រាប់ឆ្នាំ២០២៦ សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន ប្រទេសវៀតណាម បន្តផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតខេត្តស្វាយរៀង ក្នុងគោលបំណងសំដៅរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងសម្រួលដល់សិស្ស និស្សិតខេត្តស្វាយរៀង មានឱកាសរៀនសូត្រនៅខេត្តតៃនិញ ប្រទេសវៀតណាម លើមុខជំនាញជ្រើសរើស និងបណ្តុះបណ្តាល។

ជាមួយគ្នានេះ សម្រាប់ឆ្នាំសិក្សា២០២៦ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានទទួលឱកាសអាហារូបករណ៍ កម្រិត ថ្នាក់បរិញ្ញាបត្ររង ពីសាកលវិទ្យាល័យមួយចំនួននៅខេត្តសានតុង ដើម្បីរួមចំណែកផ្តល់ឱកាស ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសប្អូនៗដែលប្រឡងធ្លាក់ថ្នាក់ទី១២ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន សម្រេចផ្តល់ជូនអាហារូបករណ៍ចំនួន ១៥កន្លែង រយៈពេល ៣ឆ្នាំ ថ្នាក់បរិញ្ញាបត្ររង នៅសាកលវិទ្យាល័យ ចំនួន៣ គឺសាកលវិទ្យាល័យ Jinan vocational Technology college, Shandong vocational college of Engineering, Shandong college of food and pharmacy, ក្នុងទីក្រុងសានតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៦។

ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖