FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋងាយរងគ្រោះនៅឃុំតាក្រី ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំរៀង

26-02-2026 14:35

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ដែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំរៀង បានចាត់ឲ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយក អំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋ១គ្រួសារ ដែលមានជីវភាពក្រីក្រ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ក្នុងនាមអនុសាខាស្រុក ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់លោក សុខ លូ ប្រធានគណៈ កម្មាធិការ សាខា ជាពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន ជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។

ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជួនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ភេសជ្ជៈ១កេស, ឃីតខោអាវ១ថង់ផងដែរ៕