លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្មវិធីផ្តល់អាហារដល់កុមារតាមសាលារៀន មិនត្រឹមតែផ្តល់អាហារដ៏ឆ្ងាញ់សម្រាប់សិស្ស តែបានជំរុញឱ្យមានការដាំបន្លែ និងបង្កើនបំនិនជីវិតសម្រាប់សិស្ស និងភាពធន់សម្រាប់គ្រួសារនិងសហគមន៍ (Video inside)
26-02-2026 13:43
(កំពង់ឆ្នាំង)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារដល់កុមារតាមសាលារៀនដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍នេះ មិនមិនត្រឹមតែផ្តល់អាហារដ៏ឆ្ងាញ់សម្រាប់សិស្សប៉ុណ្ណោះ ប៉ុន្តែជាកម្មវិធីពហុវិស័យដែលបានផ្សារភ្ជាប់រវាងការអប់រំសុខភាពអាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍន៍សហគមន៍ផងដែរ។
លើសពីនេះទៅទៀត កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែនៅតាមសាលារៀន និងការផលិតអាហារដោយខ្លួនឯង ព្រមទាំងបានចូលរួមបង្កើនបំនិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើននូវសុវត្ថិភាពស្បៀង និងភាពធន់សម្រាប់គ្រួសារនឹងសហគមន៍។
លោកជំទាវបណ្ឌិតថ្លែងបែនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖









































