FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តដល់សាលារៀនបន្តអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីគាំទ្រមកការចូលរៀន និងមករៀនទៀងទាត់ និងការផ្តល់នូវអាហារដែលមានអាហារូបត្ថម្ភចម្រុះសម្រាប់កុមារ (Video inside)

26-02-2026 13:37

​(កំពង់ឆ្នាំង)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់សាលារៀនបន្តអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ ដើម្បីគាំទ្រមកការចូលរៀន និងមករៀនទៀងទាត់ ក៏ដូចជាការផ្តល់នូវអាហារដែលមានអាហារូបត្ថម្ភចម្រុះសម្រាប់កុមារ ​ដែលធ្វើឱ្យពួកគេអាចផ្តោតអារម្មណ៍លើការសិក្សាបានល្អ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ​អាហារល្អគឺជាមូលដ្ឋាននៃការសិក្សាល្អ ខណៈថ្ងៃអនាគតកុមារគឺជាកម្លាំងពលកម្មមួយដ៏មានប្រសិទ្ធភាព និងចូលរួមចំណែកនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយផលិតភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងសកលលោក ដូច្នេះថាការផ្តល់នូវការដែលល្អសម្រាប់កុមារគឺជារឿងចាំបាច់ណាស់​។

លោកជំទាវបណ្ឌិតថ្លែងបែនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​៖​