FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំណែកទួលប្រាសាទអាវៀន នៅខេត្តបន្ទាយមានជ័យ មានទំហំ ១៩៨៥ម៉ែត្រការ៉េ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

26-02-2026 11:27

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា បំណែកទួលប្រាសាទអាវៀន ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ១៩៨៥ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៧៤១ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា បំណែកទួលប្រាសាទអាវៀន ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕