FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ប្រាប់ឱ្យអភិបាលខេត្តព្រះវិហារ ណែនាំអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

25-02-2026 19:50

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈលិខិតបញ្ជូនមកអភិបាលខេត្តព្រះវិហារ ឱ្យណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ, ត្រូវពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមស្មារតីនៃលិខិតលេខ ១២២២ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ការណែនាំបែបនេះរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងតាមការស្នើសុំរបស់ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ រានដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕