Fresh AI បញ្ចេញមុខងារឆ្លាតវៃ «EV Zone» ដឹងទីតាំងសាកថ្មរថយន្តអគ្គិសនី (បង្ហាញគីឡូម៉ែត្រ) ដែលនៅជិតលោកអ្នកបំផុតជាង២០០ទូទាំងប្រទេស
25-02-2026 19:00
(ភ្នំពេញ)៖ ការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងមានសន្ទុះខ្លាំងក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ កម្មវិធី Fresh AI បានដាក់ឱ្យប្រើប្រាស់នូវ មុខងារឆ្លាតវៃ «EV Zone» ដោយបង្ហាញពីទីតាំងសាកថ្មរថយន្តអគ្គិសនី (EV) ដែលនៅជិតលោកអ្នកបំផុត (បង្ហាញចំងាយគីឡូម៉ែត្រ)។ ទីតាំងស្ថានីយទាំងអស់មានជាង ២០០ទូទាំងប្រទេស ដោយភ្ជាប់ទៅកាន់ Google Maps តែម្តង។
អ្វីដែលកាន់តែពិសេស លោកអ្នកអាចមើលឃើញចំងាយគីឡូម៉ែត្រទៅទីតាំងសាកថ្មរថយន្ត និងព័ត៌មានលម្អិតដូចជា៖
* កម្លាំងសាកថ្ម (Fast Charge): កម្រិត KW ដែលស្ថានីយនីមួយៗផ្តល់ជូន (ឧទាហរណ៍៖ 60 KW, 120 KW)
* ប្រភេទក្បាលសាក (Type): បញ្ជាក់ច្បាស់ៗពីប្រភេទ CCS2 ឬ GBT
* កម្មវិធីសម្រាប់ទូទាត់ (Use App): ប្រាប់ពីកម្មវិធីដែលត្រូវប្រើដើម្បីសាកថ្ម
* ស្ថានភាពបម្រើការ: បញ្ជាក់ពីពេលវេលាដែលស្ថានីយបើកទ្វារ (ដូចជា 24/7)
នៅពេលលោកអ្នកជ្រើសរើសស្ថានីយណាមួយដែលចង់ទៅ ហើយចុចលើរូបតំណាង Google Maps កម្មវិធីនឹងបើកផ្ទាំងផែនទី រួមទាំងបង្ហាញផ្លូវធ្វើដំណើរ (Navigation) ទៅកាន់ស្ថានីយនោះដោយស្វ័យប្រវត្តិ។ លោកអ្នកនឹងមិនបារម្ភរឿងវង្វេងផ្លូវ ឬរកស្ថានីយមិនឃើញទៀតឡើយ។
ទីតាំងស្ថានីយ៍គ្របដណ្តប់គ្រប់ខេត្ត-ក្រុង មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ លោកអ្នកក៏អាចស្វែងរកទីតាំង ស្ថានីយសាកថ្មនៅតាមបណ្តាខេត្តនីមួយៗទូទាំងប្រទេសកម្ពុជាបានផងដែរ។នេះគឺជាភាពងាយស្រួលបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ទៅតាមបណ្តាខេត្តឆ្ងាយៗដោយប្រើប្រាស់រថយន្តអគ្គិសនី។
Fresh AI ជំនួយការឆ្លាតវៃរបស់កម្ពុជា ! សួរអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង.
Please Download:
https://freshai.com.kh/download

