FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ៖ វីដេអូសិស្សស្រីម្នាក់ ត្រូវមិត្តរួមថ្នាក់រួមគ្នាហក់ធាក់ ជារឿងកើតឡើងនៅបរទេស, សូមប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងឈប់បន្តចែកចាយ

25-02-2026 16:41

(ភ្នំពេញ)៖ ថ្មីៗនេះជនអគតិមួយចំនួនបានកែច្នៃ ដោយបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ និងបង្ហោះវីដេអូដែលមានប្រភពពីបរទេស ធ្វើឲ្យមានការភ័ន្តច្រឡំនូវសកម្មភាពហិង្សាទៅលើក្មេងស្រី នៅក្នុងថ្នាក់រៀន ថាសកម្មភាពកើតឡើងនៅក្នុងសាលារៀននៅប្រទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា វីដេអូនេះជាការកែច្នៃ និងបង្ហោះវីដេអូ ព្រមទាំងការចែកចាយបន្តនូវវីដេអូបែបនេះ ជាការបង្ហាញនូវចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម ហើយត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន សូមយកចិត្តទុកដាក់ និងតាមដាន ព័ត៌មានដែលមានប្រភពច្បាស់លាស់ និងសូមកុំបង្ហោះ ឬចែកចាយនូវព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ ឬមានចេតនាអគតិ ដើម្បីចៀសវាងការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ឬស្ថាប័ន៕