ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកអំណោយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ជូនវរៈកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ
25-02-2026 16:17
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលឈរជើងនៅទិសឧត្តរមានជ័យ ព្រមទាំងនាំយកអំណោយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជូនដល់វីរៈកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ ជូនដល់កងពលធំអន្តរាគមន៍លេខ២ កងពលតូចអន្តរាគមន៍លេខ៤។
ទំាំងនេះជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ អំណោយសប្បុរសធ៌មរបស់ បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។
នៅក្នុងដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជូនកងទ័ពនៅជួរមុខខាងលើនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក លីវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ, លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌ របស់សប្បុរស ជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ។
«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»!





















