FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខភរិយាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺ

25-02-2026 11:48

(កំពង់ស្ពឺ)៖ លោក ម៉េង ស្រ៊ុន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចុះសួរសុខទុក្ខលោកស្រី សម នឿន ត្រូវជាភរិយាលោក លី សុន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលដៃ នៅបុរីពិភពថ្មី ផ្លូវលេខ៣ ផ្ទះលេខ២០ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះ លោក ម៉េង ស្រ៊ុន ក៏បាននាំយកសម្ភារមួយចំនួនរួមមាន៖ អង្ករ ៤បាវ, ទឹកសុទ្ធ ៤កេស, មី ៤កេស, ទឹកផ្លែឈើ ២កេស, ភេសជ្ជៈ ២កេស និងផ្លែឈើ ១កន្ត្រក់៕