FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គសិក្សាថ្មីរបស់ Fresh News អំពី «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» នឹងចូលរៀននៅថ្ងៃទី០៧ ខែមីនា ខាងមុខនេះ, ចាប់អារម្មណ៍ចុះឈ្មោះ សូមរួសរាន់ឡើង!

25-02-2026 11:32

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលថ្មី អំពី «ជំនាញថតរូបជំនាញថតរូប» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្តើមចូលរៀន នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ វគ្គសិក្សានេះ នឹងធ្វើឡើងរយៈពេល៣ខែ ដែលនឹងសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ០១៖០០ ដល់ម៉ោង ០៣៖០០រសៀល ខណៈការចុះឈ្មោះនឹងនៅតែបន្តផងដែរ។

វគ្គសិក្សាជំនាញថតរូប បង្រៀនដោយ លោក ហេង ស៊ីនិត្យ ជាអ្នកថតរូបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ដែលមានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ក្នុងបណ្ដាសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

វគ្គបណ្ដុះបណ្ដាលថ្មីនេះ ផ្ដោតសំខាន់លើចំណុច៖
១៖ មូលដ្ឋានគ្រឹះនៃការថតរូប និងបច្ចេកទេសពន្លឺ
២៖ ការប្រើប្រាស់កាមេរ៉ា
៣៖ ការចាប់ប្លង់ និងបច្ចេកទេសថតរូបដោយ Smartphone ប្រកបដោយគុណភាពជាដើម។

បន្ទាប់ពីបញ្ចប់វគ្គសិក្សាខាងលើ សិក្ខាកាមនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាចេញដោយមជ្ឈមណ្ឌល និងគ្រូបង្រៀន។ ជាពិសេស សិក្ខាកាមដែលមានសមត្ថភាពលេចធ្លោ និងមានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការ និងបម្រើការងារជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News Training Center (FTC) គឺជាផ្នែកមួយនៃអង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍វិជ្ជាជីវៈ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មាន។ រហូតមកដល់បច្ចុប្បន្ន មានសិក្ខាកាមរាប់រយនាក់បានចូលរួមវគ្គសិក្សារបស់ FTC ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមក។

សម្រាប់អ្នកដែលមានបំណងពង្រឹងសមត្ថភាព និងចង់យល់ដឹងជ្រាលជ្រៅអំពីជំនាញថតរូបអាជីព អាចចុះឈ្មោះតាមរយៈលេខទំនាក់ទំនងដែលបានបញ្ជាក់ខាងក្រោម៖

🔹 លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC📞 Tel / CoolApp: 089 960 090🔗 Telegram: https://t.me/pichbunsay

🔹 កញ្ញា ថាន រស្មីប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC📞 Tel / CoolApp: 092 322 334🔗 Telegram: https://t.me/Raksmey_FN

🔹 កញ្ញា រិន ម៉ានីកាបុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ📞 Tel / CoolApp: 012 876 948🔗 Telegram: https://t.me/rinmanikafn