ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ៖ បង្ក្រាប១០ករណី ឃាត់ខ្លួន១៨នាក់
24-02-2026 17:07
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ឃាត់ខ្លួនជនសង្ស័យ១៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន១៧នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២៣៤ករណី ឃាត់ខ្លួន៣០៣៦នាក់ (ស្រី១៨៧នាក់)៕
