FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជម្រះបញ្ជីឱ្យធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ប្រកាសឱ្យអតិថិជនដែលផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់ធនាគារ ផេនដា អញ្ជើញមកផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីទាមទារសំណងក្នុងរយៈពេល៣០ថ្ងៃ (Video inside)

24-02-2026 16:52

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក អ្នកជម្រះបញ្ជីជាផ្លូវការរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក បានចេញសេចក្តីជូនដំណឹង ដោយប្រកាសដល់អតិថិជនដែលផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់ ធនាគារ ផេនដា អញ្ជើញមកផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីទាមទារសំណង ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះតទៅ នៅនៅសាខាទួលគោក របស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក អាគារលេខ៦២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានឱ្យដឹងយ៉ាងដូច្នេះថា អ្នកជម្រះបញ្ជីធនាគារ ផេនដា សូមប្រកាសជូនដំណឹងដូចតទៅ៖ យើងខ្ញុំសូមជម្រាបដល់អ្នកផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់សាម៉ី ធនាគារ ផេនដា សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ា និងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជីរបស់ ធនាគារ ផេនដា។

ក្នុងករណីជាក់ស្តែង អ្នកផ្ញើប្រាក់ និងម្ចាស់បំណុល ត្រូវអញ្ជើញមកដោយផ្ទាល់ ឬ តាមរយៈមេធាវី ដើម្បីបង្ហាញភស្តុតាង ឬការទាមទារនៅក្នុងចន្លោះពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាខាទួលគោក របស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក អាគារលេខ៦២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងករណីផុតកាលកំណត់ខាងលើ អ្នកផ្ញើប្រាក់ ឬម្ចាស់បំណុលពុំអាចទាមទារចំណែកនៃសំណងណាមួយបានឡើយ ការចុះឈ្មោះពាក់ពន្ធ័ទៅនឹងការជម្រះបញ្ជីរបស់សាមី នឹងត្រូវទទួលក្នុងរយៈពេល៣០ថ្ងៃ ផ្តើមគិតចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦តទៅ។

ទន្ទឹមនេះ ចំពោះ អ្នកខ្ចីប្រាក់ ពីធនាគារ ផេនដា ខមមើសល ប៊ែង ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 023 8888 02 (Hotline), 018 2828 444 (Telegram)