FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ចុះពិនិត្យការសាងសង់ផ្ទះជូនវីរៈកងទ័ព ដែលជាអំណោយរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត

24-02-2026 16:34

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅរសៀលថ្ងៃអង្គារ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទះមួយខ្នង​ ដែលទើបនឹងសាងសង់រួចរាល់ នៅក្នុងឃុំសោម ស្រុកគីរីវង់ ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរៈកងទ័ពពលី។

ផ្ទះថ្មីដ៏ស្រស់ស្អាតនេះ ត្រូវបានផ្តល់ជូនគ្រួសារ វីរកងទ័ពឈ្មោះ ដុះ សំណាង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ កាលពីពេលកន្លងទៅ ដែលបច្ចុប្បន្នមានម្តាយឈ្មោះ សួន ស៊ាប រស់នៅភូមិត្រពាំងពង ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

សូមបញ្ជាក់ថា ផ្ទះខាងលើបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ និងបានសាងសង់រួចរាល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នេះគឺជាសកម្មភាពសប្បុរសធម៌ ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន និងវីរៈកងទ័ពដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕