អគ្គនាយក CMAC ជួបពិភាក្សាការងារជាមួយកងទ័ពសហរដ្ឋអាមេរិក ផ្តោតលើកិច្ចសហប្រតិបត្តិការពង្រឹងការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា
24-02-2026 16:09
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC រួមជាមួយតំណាងកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក និងអង្គភាព NPMEC នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅបានជួបពិភាក្សាការងារហ្វឹកហ្វឺនជាមួយក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិក នៅទីបញ្ជាការ CMAC កម្ពុជា រាជធានីភ្នំពេញ។
ជំនួបពិភាក្សានេះផ្តោតលើគម្រោងកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាព និងភាពម្ចាស់ការលើជំនាញបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងអន្តរជាតិ៕














