FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ ​នៅឃុំរាំងកេសី ស្រុកសង្កែ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ

24-02-2026 14:42

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ដឹកនាំដោយ លោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ និងសហការី នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកផ្តល់ជូន ដល់គ្រួសារលោក ទន់ លីហោន អាយុ៦៣ឆ្នាំ និងលោកស្រី ស គឹមសាង ជាប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ (ឆេះផ្ទះ) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២១៖០០នាទី ស្ថិតនៅភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយខូខាតផ្ទះសម្បែង ទាំងស្រុង។

ថ្លែងក្នុងឱកាសនោះ លោក នាង ចន្ទថារ៉ា ក្នុងនាមអនុសាខាស្រុក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ឡើងដោយ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។

លោកប្រធានអនុសាខាក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ១ យួរ,ទឹក ត្រី១ ,ទឹកស៊ីអ៊ីវ ១យូរ,មី ១កេស,ទឹក បរិសុទ្ធ២យួរផងដែរ៕