FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហែម សុវត្ថិ និងលោកស្រី នេត ធីតាវិឈុណា រួមជាមួយសប្បុរសជន ឧបត្ថម្ភអំណោយជាម៉ូតូចំនួន៣២គ្រឿង ដល់កងទ័ពជួរមុខ តាមរយៈកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក

24-02-2026 14:40

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម សុវត្ថិ បានដឹកនាំក្រុមការងារ រួមទាំងសប្បុរសជន ជួបសំណេះសំណាលជាមួយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងបានប្រគល់ម៉ូតូ ចំនួន៣២គ្រឿង ដែលបានមកពីការកៀរគរសប្បុរសជន ឧបត្ថម្ភដល់កងទ័ពជួរមុខ តាមរយៈកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក សម្រាប់បែងចែកជាមធ្យោបាយប្រើប្រាស់នៅសមរភូមិជួរមុខ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះលោក ហែម សុវត្ថិ និងក្រុមការងារ បានសន្យានឹងបន្តឧបត្ថម្ភម៉ូតូបន្ថែមឱ្យបានយ៉ាងហោចណាស់ ៥០គ្រឿង ដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្ត​ ដល់វីរកងទ័ព​ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ៕