អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យសិស្សានុសិស្ស ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
24-02-2026 14:40
(កំពង់ឆ្នាំង)៖ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ បើមិនច្បា ស់សូមកុំជឿ និងចែកចាយបន្ត។
លោកអនុប្រធានមន្ទីរ បានថ្លែងអំពាវនាវបែបនេះ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ហឹង ចូច បញ្ជាក់ថា ព័ត៌មានជាច្រើនត្រូវបានផ្សព្វ ផ្សាយតាមបណ្តាញសង្គម ដែលមានលក្ខណៈចម្រុះ ក្នុងនោះក៏មានជនខិលខូចឆ្លៀតឳកាស យកមធ្យោបាយបែបថ្មីនេះ ទៅបម្រើឲ្យអំពើទុច្ចរិតរបស់ខ្លួន ដូចជាការផ្សព្វផ្សា យព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលជាដើម។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលនេះ បានបង្ករគ្រោះថ្នាក់សម្រាប់អ្នកទទួលព័ត៌មាន ដែលមិនមែនជាព័ត៌មាន ផ្តល់នូវសុវត្តិភាព។
ប្រឈមនឹងបញ្ហានេះ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស ត្រូវមានការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំង ចំពោះព័ត៌មានក្លែងក្លាយ ត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ៕




