អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើបាឋកថាចំនួន២ លើប្រធានបទ ស្តីពី «បដិមាសាស្រ្តប្រាសាទបន្ទាយស្រី» និង «"ខ្មែរ" និង"ខម"» ក្នុងបរិបទប្រវត្តិសាស្រ្ត
24-02-2026 11:51
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើបាឋកថារយៈពេល២ថ្ងៃ ដែលមានប្រធានបទចំនួនពីរ ដោយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨៖៣០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក នឹងនិយាយពី «បដិមាសាស្រ្តប្រាសាទបន្ទាយស្រី» បទបង្ហាញដោយលោកស្រីបណ្ឌិត Borbala SZAVA អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលខេមរសិក្សា(CKS) ដែលសម្របសម្រួលដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។
ចំណែកនៅថ្ងៃបន្ទាប់ នឹងនិយាយពាក់ព័ន្ធរឿង «"ខ្មែរ"និង"ខម"» ក្នុងបរិបទប្រវត្តិសាស្រ្ត ដែលនឹងបង្ហាញដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ចាប់ពីម៉ោង៨៖៣០នាទីរហូតដល់ម៉ោង ១១៖០០នាទីព្រឹក។
ដូច្នេះ ដើម្បីស្វែងយល់ពីអត្ថន័យនិងសារសំខាន់នៃប្រធានបទទាំង២ ឱ្យកាន់តែច្បាស់ សូមសាធារណជន មន្ត្រីរាជការ បុគ្គលិកគ្រប់ក្រសួង ស្ថាប័ន មគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន មេត្តាអញ្ជើញចូលរួមស្តាប់ដោយសេរី នៅសាលសនិ្នសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា ដែលមានអាសយដ្ឋាន៖ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទូរស័ព្ទទំនាក់ទំនងលេខ ០១២ ៧៣៤ ៥២០៕
